News

MOU Signing Ceremony between CCC and SBC


Posted on: 16 Mar 2017

Email     Print


ពិធីចុះអនុស្សារណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសាជីវកម្មខ្នាតតូច និងមធ្យមកូរ៉េ

នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសមាជិក-សមាជិកា បានជួបស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូសាជីវកម្មខ្នាតតូចនិងមធ្យមនៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Lim Chae-Un ប្រធានសាជីវកម្មខ្នាតតូច និងមធ្យមកូរ៉េ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។

គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីបង្កើតទំនាក់ទំនងល្អរវាងស្ថាប័នទាំងពីរ ស្វែងយល់បរិយាកាសសេដ្ឋកិច្ចនៅកម្ពុជា និងស្វែងរកឱកាសវិនិយោគ និងដៃគូពាណិជ្ជកម្មនៅកម្ពុជា។ លើសពីនេះ ភាគីទាំងពីរ បានព្រមព្រៀងចុះអនុស្សារណៈយោគយល់ ក្នុងគោលបំណងផ្ដល់ការគាំទ្រ និងសហប្រតិបត្តិការដូចខាងក្រោម៖

១. ផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍ទាក់ទងនឹងការលើកកម្ពស់សហគ្រាសខ្នាតតូចនិងមធ្យម។

២. ផ្លាស់ប្ដូរព័ត៌មានទាក់ទងនឹងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងឧស្សាហកម្មប្រទេសទាំងពីរ ដូចជា ការផ្ទេរបច្ចេកវិទ្យា ការសហការវិនិយោគ ទំនាក់ទំនងយុទ្ធសាស្ត្រ ។ល។

៣. សហការរៀបចំសិក្ខាសាលា កិច្ចប្រជុំ ជំនួបពាណិជ្ជកម្ម សន្និសីទ ទស្សនកិច្ច និងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីជំរុញសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ។


Love to share on:

More News