News

កិច្ចប្រជុំពិភាក្សាស្តីពី “ស្រូវ-អង្ករ”


Posted on: 23 Dec 2019

Email     Print


កិច្ចប្រជុំពិភាក្សាស្តីពី “ស្រូវ-អង្ករ” នៅសាលប្រជុំនៃសភាពាណិជ្ជកម្មកម្ពុជា
ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៨:៣០ នាទីព្រឹក នាសាលប្រជុំនៃសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ស្រូវ-អង្ករ” ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានចូលរួមពីសំណាក់ ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា សមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងធុរជន អាជីវករ ដែលធ្វើធុរកិច្ច ឬ រកស៊ីពាក់ព័ន្ធនឹងវិស័យស្រូវអង្ករជាច្រើនរូបទៀតផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមានការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងបញ្ហានៃការនាំចេញអង្កររបស់កម្ពុជាទៅបណ្តាប្រទេសនានា និងដើម្បីដាក់ទិសដៅ និងជម្រុញក្នុងការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិ។ ជាលទ្ធផលនៃកិច្ចប្រជុំ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានចង្អុលបង្ហាញដាក់ទិសដៅ បញ្ហាប្រឈមនិងសំណូមពរ ដល់អង្គប្រជុំទាំងមូលពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ដើម្បីធ្វើយ៉ាងណាសិក្សាជម្រុញបើកទីផ្សារថ្មីក្នុងការនាំចេញស្រូវអង្ករទៅទីផ្សារអន្តរជាតិអោយបានកាន់តែច្រើន នឹងស្របតាមគោលដៅនាំអង្ករចេញ ១ លានតោន របស់រាជរដ្ឋាភិបាលកម្ពុជា មានចែងក្នុងគោលនយោបាយជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ ២០១០-២០២៥ ។ កិច្ចប្រជុំនេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៣០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាទីមោទនៈ។


Love to share on:

More News